Detail Top Banner

ប្រហិតខូចគុណភាពនិងប្រហិតនាំចូលខុសច្បាប់ត្រូវដុតកំទេចចោលនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នគបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយស្ថាប័នជំនាញខេត្ត ចុះបង្រ្កាបបទល្មើស ពីឈ្មួញខិលខូចនាំចូលប្រហិតខូចគុណភាព និងចាប់បានប្រហិតគ្រប់ប្រភេទចំនួន ២៤៥០គីឡូក្រាម ដែលបាននាំចូលពីប្រទេសថៃ ដោយខុសច្បាប់ យកមកធ្វើការដុតកម្ទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។
នៅក្នុងការដុតបំផ្លាញវត្តុតាងនោះ មានការអញ្ជើញចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងលោកឧត្តមសេនីយ៍ត្រី ចេង ឡេងស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបលោក គឹម រំដោះ កាំកុងត្រូលខេត្ត និងសហការី ។
លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុង បាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតទៅលើម្ហូបអាហារនំចំណីផ្សេងៗមុនទិញយកទៅបរិភោគ ជាពិសេសអាហារប៉ះពាល់សុខភាព៕
អត្ថបទដែលជាប់ទាក់ទង