នគរបាលឃាត់ខ្លួនក្រុមយុវជន៤នាក់ក្នុងករណីអំពើលួច
ខេត្តកណ្តាល៖ ក្រុមយុវជន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្កស្នួលធ្វើការសាវជ្រាវឃាត់ខ្លួនក្នុងករណីអំពើលួច ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ៍១០កើត ខែអាសាឍ ឆ្នាំជូតព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២០។
ករណីអំពើលួចនេះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោ០១និង៣០នាទី នៅចំណុចផ្ទះសំណាក់អរុណរស្មី-ក្នុងភូមិថ្នល់ទទឹង-ឃុំដំណាក់អំពិល-ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមាន២នាក់ ១-ឈ្មោះ តាំ សឹមអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ សុង សុធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិថ្នល់ទទឹង ឃុំដណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យចំនួន ៤នាក់ គឺ១-ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិតាឡក ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
២-ឈ្មោះ វុធ វិចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៣-ឈ្មោះ សេង ប៊ុនលៀង ហៅហ៊ីង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ៤-ឈ្មោះ ធឿន ចាន់ថន ហៅចឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ការឃាត់ខ្លួនក្រុមយុវជននោះកម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន ១-កាមេរ៉ាសុវត្ថិភាពចំនួនបី-ម៉ូទ័របូមទឹកចំនួនមួយ។ សម្ភារៈបាត់បង់មានកង់ពណ៌សមួយគ្រឿង។
បើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីទាបភ្លឺ ជនរងគ្រោះបានបាត់ម៉ូទ័របូមទឹកចំនួនមួយគ្រឿង និងកាមេរ៉ាសុវត្ថិភាពចំនួនបីគ្រឿង និងកង់ចំនួនមួយគ្រឿង។ លុះរហូតដល់ថ្ងៃទី៣០ ខែឆ្នាំដដែលទើបជនរងគ្រោះឃាត់បានជនសង្ស័យហើយក៍បានរាយការមកសមត្ថកិច្ចនគរបាលភ្លាមនោះកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុផងដែរ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សរ វិរៈ បានសារភាពថា ខ្លួនជាអ្នកចូលលួច បន្ទាប់ពីលួចបានហើយខ្លួនបានយកឲ្យឈ្មោះ វុធ វិចិត្រ និងឈ្មោះ សេង ប៊ុនលៀង ហៅហ៊ីង និងឈ្មោះ ធឿន ប៊ុនថន ហៅចឺ ជាអ្នកយកទៅលក់ដើម្បីបានលុយចែកគ្នាចាយ។
ជនសង្ស័យទាំងបួននាក់ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនផងដែរ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕ សភារាជ