Detail Top Banner

ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរដែនសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចេញសេចក្ដី ប្រកាសស្ដីពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្ដល់ សៀវភៅ ស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់ រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែល មានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រសួងមហាផ្ទៃ បានផ្តល់សមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចផ្ដល់ សៀវភៅ ស្នាក់នៅ និងសៀវភៅគ្រួសារនេះ ដែលផ្ទេរពីស្នង ការ នគរបាល រាជធានី-ខេត្ត ជូនទៅអធិការនគរបាលក្រុង-ស្រុក-ខណ្ឌ និង ផ្ទេរសមត្ថកិច្ចពីអធិការ នគរបាល ក្រុង-ស្រុក-ខណ្ឌ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទដែលជាប់ទាក់ទង