Detail Top Banner

លោក ញឹម វណ្ណឌិន បើកកិច្ចប្រជុំផ្សព្វផ្សាយក្នុងការពុះដីឡូត៍ និងក្រុមអាជីវកម្មរណ្ដៅដី និងដឹកដី ដឹកខ្សាច់ ដឹកថ្មលក់ក្នុងភូមិសាស្ត្រស្រុកស្អាង


ខេត្តកណ្តាល៖ លោក ញឹម វណ្ណឌិន អភិបាលនៃកណៈអភិបាលស្រុកស្អាង​ បានមានប្រសាសន៍ណែនាំដល់ម្ចាស់អាជីកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្មនឹងម្ចាស់ដីដែលបានរៀបចំពុះដីឡូត៍ទាំងអស់មាននៅក្នុងភូមិសាស្ត្រស្រុកស្អាងខេត្តកណ្តាលឲបានយល់នឹងត្រូវគោរពអោយតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពលនិងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ៗគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយក្សថាហេតុណាក្នុងភូមិសាស្ត្រស្រុកស្អាងយើងឲ្យសោះ។
លោកអភិបាលស្រុកស្អាងបានបន្តណែនាំបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយតំណាងរបស់ប្រជាពលរដ្ឋ ម្ចាស់ពុះដីឡូត៍ និងម្ចាស់អាជីវកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្មទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
លោកអភិបាលស្រុកស្អាង បន្តថា កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពី រថយន្ត​ដឹក​ថ្ម ដឹកខ្សាច់ និងដឹកដី និងមានការថ្អូញថ្អែរពីប្រជាពលរដ្ឋ ពីរថយន្តដឹកទាំងនេះដែលបានបើក​លឿនបើក​ជែងគ្នាដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវផងដែរ។
លោកអភិបាលស្រុករូបនេះក៏បានស្នើដល់ម្ចាស់អាជីកម្មរណ្ដៅដី និងក្រុមអ្នកដឹកដី ដឹកខ្សាច់ និងដឹកថ្ម មិនត្រូវដឹកជញ្ជូនដី ខ្សាច់ ឱ្យហួសពីទ្រុងរថយន្តឡើយ និងត្រូវគោរពតាមបទដ្ឋាន នៃការកំណត់កម្រិតផ្ទុករបស់រថយន្ត។ ការដឹកជញ្ជូនតាមរថយន្តតាមលើផ្លូវជាតិ ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចងឲ្យជាប់ចៀសវាងការធ្លាក់អាច់ដី ដុំថ្ម ឬខ្សាច់ជាដើម ដែលបណ្ដាលធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅ ឬការធ្វើដំណើរ របស់ប្រជាពលរដ្ឋនោះ។


នៅក្នុងអង្កពិធីប្រជុំនោះដែលលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្ដាល បានស្នើឲ្យម្ចាស់ពុះដីឡូត៍ទាំងអស់ មុននឹងពុះដីឡូត៍ត្រូវមានប័ណ្ណកម្មសិទ្ធិក្រោយពីពុះដីឡូត៍ ត្រូវតែកែប្រែដីជាប្រភេទដីសាងសង់ និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពិសេសមុនធ្វើការពុះដីឡូត៍ត្រូវពិភាក្សាជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីផ្ដល់យោបល់ចៀសវាងមានបញ្ហានៅថ្ងៃក្រោយ៕ សភារាជ

អត្ថបទដែលជាប់ទាក់ទង