Detail Top Banner

កម្លាំងចំរុះបើកកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនិងបិតទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែក យីហោឈ្មោះ ថុន ណាត

ខេត្តកណ្តាល៖ ទីតាំងសិប្បកម្មលីងកាហ្វេនឹងសណ្តែកដែលមានយីហោឈ្មោះ ថុន ណាត មួយកន្លែងត្រូវបានបិត ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស​២៥៦៤ ត្រូវថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលា១០និង១០នាទីព្រឹក ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ុស្តិរដ្ឋបាលក្រាំងម្កាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងស្រុកបានចុះសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ ការបិតសិប្បកម្មនេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីជាកម្លាំងចំរុះរួមមាន៖
១-វរសេនីយ៍ឯក កឹម វិសាល អនុប្រធានលេខាធិការដ្ឋាន គ ប ផ ក
២-វរសេនីយ៍ឯក ជូ ផល្លីឌីន អនុប្រធានលេខាធិការដ្ឋាន គ ប ផ ក
៣-វរសេនីយ៍ទោ ពុំ វណ្ណៈ នាយរងការិយាល័យ គ ប ផ ក
៤-អនុសេនីយ៍ឯក កឹម ប្រុសមាន នាយរងការិយាល័យ គ ប ផ ក
៥-លោក ប៉ែន សុធា តំណាងមន្ទីឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ខេត្តកណ្ដាល។
៦-លោក អនុសេនីយ៍ឯក អូម ធឿន នាយប៉ុស្ដិ៍ក្រាំម្កាក់ បានចុះធ្វើការត្រួតពិនិត្យឆែកឆេរទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្ដែក យីហោឈ្មោះ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ម្ចាស់ទីតាំងឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម នៅភូមិត្រពាំងខ្ទឹមឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល។
ការពិនិត្យឃើញថាមាន៖
១-គ្រាប់សណ្ដែកសៀង ចំនួន ៦០បាវ
២-គ្រាប់កាហ្វេលេខ១ ចំនួន ៦បាវ
៣-គ្រាប់កាហ្វេលេខ២ ចំនួន ១០បាវ
៤-កាហ្វេលីងរួច ចំនួន ៦បាវ
៥-ម៉ាស៊ីនលាយបឺរចំនួន ១គ្រឿង
៦-ម៉ាស៊ីនលាយស្ករ ចំនួន១គ្រឿង
៧-កាហ្វេច្រកជាកញ្ចប់រួចចំនួន ៣០កញ្ចប់
៨-បឺរ
៩-មេក្លិនសម្រាប់លាយកាហ្វេ ចំនួន ១២ធុង
១០-ទឹកត្រី ចំនួន ៣កាដុង
១១-ស្រាស ចំនួន ១កាន
១២-កាហ្វេផលិតរួចចំនួន ១៤កញ្ចប់(កាហ្វេខ្មែរធម្មជាតិ)នឹងគ្រឿងសម្រាប់លាយកាហ្វេ មានបឺរ ទឹកស្ករcaramel មេក្លិនសម្រាប់លាយកាហ្វេ ល័ក្ខពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ សណ្ដែកសៀង។
ក្រោយពីពិនិត្យរួចគណៈកម្មការចម្រុះរកឃើញមានកំហុសដូចខាងក្រោម៖
១ មិនមានលើស្លាកយីហោទេ
២ មិនទាន់បានយកទៅចុះបញ្ជីផលិតផល (ចបផ)
៣ គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព
៤ នៅលើសំបកវេចខ្ចប់កាហ្វេមិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់។
៥ នៅលើសំបកវិចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ ១០០%
៦ ទីតាំងគ្មានអនាម័យ។
ក្រៅពីសម្ភារៈវត្ថុតាងខាងលើនេះ ពុំបានដក់ហូត ឬធ្វើឲ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានបញ្ជាឲ្យគណកម្មាធិការចម្រុះឃ្លុំបេបិតទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើទៅបំភ្លឺនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការ គ ប ផ ក ដើម្បីបន្តនីតិវិធី៕(សភារាជ)
អត្ថបទដែលជាប់ទាក់ទង