Detail Top Banner

ទីតាំងល្បែងភ្នាល់ទឹកភ្លៀង​មួយកន្លែង ត្រូវបាននគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបនិងរឹបអូសបានសម្ភារៈមួយចំនួន​

ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង នៅវេលាម៉ោង០២.៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចំបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។

ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការដកហូតវត្ថុតាង៖ សម្ភារៈកែច្នៃ (ទទឹកភ្លៀង), វិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។

ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា​ ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេ គ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។

បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕ by CSN

អត្ថបទដែលជាប់ទាក់ទង