Detail Top Banner

មនុស្ស២នាក់រងរបួសស្រាលធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ


ខេត្តកណ្តាល៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍​១៤កើតខែ អាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៤.ខែកក្តដាឆ្នាំ២០២០ វេលាម៉ោង១២នឹង ៥៥នាទីថ្ងៃត្រង់។ចំណុចលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២០/២១ក្នុងភូមិ ចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមជំរាបជូនថាបើយោងតាមសមត្ថកិច្ចបានឲដឹងនៅថ្ងៃ-វេលាម៉ោងកើតហេតុ​ខាងលើមានម៉ូតូ ១គ្រឿងម៉ាកHONDA DREAM សេ125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​1GO – 0070 បើកបរដោយឈ្មោះគឹមស៊ន់-វាសនា ភេទ​ប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុកមេសាខេត្តព្រៃវែង​។បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB គុបជ្រុង50 ពណ៌​ខៀវ-ពាក់ផ្លាកលេខភ្នំពេញ1U.8334 បើកបរដោយឈ្មោះអុឹម ផើង ភេទ​ប្រុស អាយុ៧៥ឆ្នាំជនជាតិខ្មែរបណ្តាលឲរងរបួសធ្ងន់ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល។បើកបរក្នុងទិសដៅផ្ទុយគ្នា-បានបើកឆ្លងកាត់ផ្លូវមកខាងឆ្វេងដៃហើយជនរងគ្រោះត្រូវ​បានក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ​ ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយធ្វើការពិនិត្យនឹងវាសវែងប្រមូលយកមធ្យោបាយពាក់ពន្ធទាំ២គ្រឿងយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។


សូមបញ្ជាក់ជូនដោយយោងតាមការសន្នដ្ឋានរបស់សមត្ថកិច្ចជំនាញករណីនេះបណ្តាលមកពី អ្នកបើកបរ​ម៉ូតូម៉ាកHONDA CUB 50 ធ្វេសប្រហែសមិនបានមើលគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវនោះទេ។ចំណែកអ្នកបើកម៉ូតូម៉ាកHONDA DREAM សេ125ក៍មានការ ធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខនោះផងដែរទើបបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង