នគរបាលព្រំដែនខេត្តបន្ទាយមានជ័យប្រគេនទៀនវស្សាដល់ព្រះសង្ឃនៃវត្តទាំង២៣វត្តនៅក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ៖ នគរបាលព្រំដែនខេត្តបន្ទាយមានជ័យប្រគេនទៀនវស្សាដល់ព្រះសង្ឃនៃវត្តទាំង២៣វត្តនៅសង្កាត់ទាំង៣ ទូទាំងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ៏យ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលកិច្ចការព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានៈ័យកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បាននាំនូវទៀនវស្សា​ ទេយ្យទាន​ ទេយ្យវត្ថុុ​ វេរប្រគេនព្រះសង្ឃវត្តចំនួន២៣វត្តនៃទូទាំងក្រុងប៉ោយប៉ែត ដោយពិធីបានធ្វើរួមនៅវត្តរស្មីរតនារាមអូររនាងភូមិអូរនាងសង្កាត់ខេត្តបន្ទាយមានជ័យ​ ។


អញ្ជើញចូលរួមធ្វើបុណ្យនិងទានតាមប្រពៃណីព្រះពុទ្ធសាសនានេះ រួមមានលោកឧកញ៉ា ឡាច ប៊ុនលីម ម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែងនិងវីឡាមានជ័យ ក្រុប៉ោយប៉ែត លោកវរសេនីយ៍ហាំ វណ្ណៈ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨៩១,លោកវរដេនីយ៍សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូច៨១៥ នាយ នាយរងនិងមន្ត្រីនគរបាលព្រំដែនគោក នគរបាលដែនដី មន្ត្រីរាជការ សប្បុរសជន ប្រជាពុទ្ធបរិស័ទជាច្រើននាក់ទៀត ។


ចាំទទួលនូវទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ មានព្រះគ្រូប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត ព្រះគ្រូប៉ៅ សុខខឿន ព្រះវិន័យធរ អនុគណក្រុង ព្រះគ្រូមុត សាម៉ន .ចៅអធិការវតវត្តរស្មីរតនារាមអូររនាង និងព្រះគ្រូចៅអធិការវត្ត២២ទៀត ។


លោកឧត្តមសេនីយ៍ត្រីអ៊ុំ សុផល បានអោយដឹងថា ៖ តេយ្យទាន ទេយ្យវត្ថុ និងបច្ច័យនោះ គឺក្នុងមួយវត្តៗប្រគេនទៀនវស្សា១គូ អង្គរ១ការ៉ុង មី ភេសជ្ជៈនិងបច្ច័យ២០ម៉ឺនរៀល ។ ប្រគេនកសាងវត្តម្ចាស់ផ្ទះចំនួន២,៣៣លានរៀល ជូនអចារ្យគណកម្មការ លោកយាយ លោកតាពុទ្ធបរិស័ទចំនួន៥០ម៉ឺនរៀល ។ ឬសរុបតែបច្ច័យចំនួនជាង៧,៤លានរៀល ។


ព្រះគ្រូប៉ុក ចំរើន និងព្រះគ្រូគ្រចៅអធិការវត្តបានសូត្រធម័ចម្រើនព្រះបរិត្ត ជ័យន្តោនិងប័ង្សុកូល វេរទាននិងឧទ្ទិសកុសលផលបុណ្យដល់ម្ចាស់ទាននិងបុព្វការីជន សូមអោយបានសមប្រកបនូវពុទ្ធពរពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង