Detail Top Banner

ខេមរសហព័ន្ធតេក្វាន់ដូWT បណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតគូ្របង្វឹក រយៈពេល៤ខែ

ខេមរសហព័ន្ធតេក្វាន់ដូWT បានបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតគូ្របង្វឹករយៈពេល៤ខែដល់សិក្ខាកាមជិត១០នាក់ឲ្យក្លាយជាគ្រូបង្វឹកកីឡាប្រភេទនេះ សម្រាប់ឲ្យទៅធ្វើការបង្ហាត់ បង្រៀននៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាខេត្តនានា។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើស ជាតិប្រាប់ឲ្យដឹងថា ការបង្ហាត់បង្រៀនដោ យរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអា ទិត្យនៅអគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ 

វគ្គបំប៉នដល់គ្រូបង្វឹកលើកនេះ គឺផ្តោតលើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុន។ លោកបញ្ជាក់ថា សិក្ខាកាមទំាងអស់ក្រោយពីបញ្ចប់ ក៏បន្តបំពេញ បេសកកម្មទៅតាមសាលារៀននានានៅទូទាំងប្រទេស ។

លោកគ្រូបានបន្តថា វគ្គនេះបង្កើតឡើងក្នុងគោលបំណងអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបស់ប្រធានខេមរសហព័ន្ធជំរុ ញដើម្បីពង្រីកកីឡាមួយនេះឲ្យមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូលក្នុងកម្មវិធីសិក្សាតាមសាលារដ្ឋ។

លោកថា វគ្គបណ្តុះបណ្តាលនេះ អាចប្រ ព្រឹត្តទៅបាន ដោយសារបានការគាំទ្រថវិ ការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុ ស្សក៏ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដា ល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជា ដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា។

លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WTបានប្រាប់ ឲ្យដឹងថា កន្លងមកសហព័ន្ធធ្លាប់បើកវគ្គបណ្តុះបណ្តាលបែបនេះបាន២វគ្គរួចមកហើយកាលពីចុងឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ មកពីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប៕ by AKP

អត្ថបទដែលជាប់ទាក់ទង