Detail Top Banner

មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូបុកម៉ូតូ


ខេត្តកណ្តាល៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអាទិត្យ១៥កើតខែ អាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៥ខែកក្តដាឆ្នាំ២០២០វេលាម៉ោង១៥នឹង ៥០នាទីរសៀល។ នៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២២-២៣ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមបញ្ជាក់ជូនថាបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃនឹងវេលាម៉ោងកើតហេតុខាងលើ
មានម៉ូតូ១គ្រឿង ម៉ាកHONDA DREAM 125 ផល្លិតឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1E-5540 បើកបរដោយឈ្មោះថោង មករា ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមានទីលីនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។បើកបរក្នុងទិសដៅពីអ្នកលឿងភ្នំពេញ តាមផ្លូវជាតិលេខ១លុះបើកមកដល់ចំណុចកើតហេតុខាងើល បានបុកជាមួយម៉ូតូ ម៉ាកHONDA DREAM 125 ផល្លិតឆ្នាំ ២០១៥ ព៌ណខ្មៅពាក់ផ្លាកលេខ សៀមរាប 1E-1622 បើកបរដោយឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ៦០ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើកបរបញ្ច្រាស់ទិសគ្នា ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងហើយបានឆ្លងកាត់ផ្លូវពីជើងទៅត្បូង ទើបបណ្តាលអោយបុកពេញទំហឹងតែម្តងធ្វើឲរងរបួសធ្ងន់អ្នកបើកបរម៉ូតូទាំង២នាក់។ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុខាងលើហើយក៍បានធ្វើការពិនិត្យនឹងវាសវែងប្រមូលយកមធ្យោបាយពាក់ពន្ធទាំង២គ្រឿងយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។

សូមជំរាបជូនដោយយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាបឋមឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲកើតឡើងគឺអ្នកបើកម៉ូតូឈ្មោះឃុន ប្រុស ធ្វេសប្រហែស មិនបានមើលឲបានគ្រប់ជ្រុងជ្រោយមុននឹងបើកឆ្លងកាត់ផ្លូវ រីឯអ្នកបើកម៉ូតូឈ្មោះថោង មករា ធ្វេសប្រែសបើកមានល្បឿនលឿន មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខទើបមានឧបសគ្គបែបនេះ៕(សភារាជ)
អត្ថបទដែលជាប់ទាក់ទង