ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានអំពាវ​នាវ​ដល់​អ្នក​មាន​ទ្រព្យសម្បត្តិ​ ដីធ្លី​ទុកទំនេរចោល​សុំមេត្តា​យកប្រាក់​មក​អភិវឌ្ឍន៍​ដី​នេះ​ ដើម្បី​ជួយ​បង្កើត​ការងារ​បន្ថែម​ទៀត​ឲ្យបានដល់​ប្រជាពលរដ្ឋ​យើង​បានការងារធ្វើ

ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី ក្នុងពេលចុះមក​ពិនិត្យ​មើល​សកម្មភាព​ការងារ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍ ​ម៉ុង​ ឫទ្ធីសែនជ័យ ​ដើម្បី​ជម្រុញ​លើគ្រប់​វិស័យ​ឲ្យឆាប់​ហើយរួចរាល់​ជាស្ថាពរ​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាមួយ​រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ន័យ​ជួយ​បង្កើត​ការងារ​ឲ្យដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ នៅក្នុង​ឱកាស​ដែលប្រទេសជាតិយើង​ក៏ដូចជា​ពិភពលោក​ទាំងមូល​ កំពុង​តែ​ទទួល​រងនូវ​ជម្ងឺ​ឆ្លង​កូរូណា​កូវិត១៩ ដ៏មហា​ប្រលៃ​នេះ​ ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានអំពាវ​នាវ​ដល់​អ្នក​មាន​ទ្រព្យសម្បត្តិ​ ដីធ្លី​ទុកទំនេរចោល​សុំមេត្តា​យកប្រាក់​មក​អភិវឌ្ឍន៍​ដី​នេះ​ ដើម្បី​ជួយ​បង្កើត​ការងារ​បន្ថែម​ទៀត​ឲ្យបានដល់​ប្រជាពលរដ្ឋ​យើង​បានការងារធ្វើ​ តែបើមិនធ្វើអីទេ​សុំមេត្តា​កុំទៅដើរករឿង​ នាំឲ្យ​រំខានដល់​អ្នក​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ ជាធម្មតា​អ្នក​ធ្វើ​តែងតែ​មាន​កំហុស ​តិចឬច្រើន​មិន​ខានឡើយ​ ។

បន្ទាប់ពីបានចុះទៅពិនិត្យ​មើល​រោងចក្រ​កែច្នៃ​ផ្លែដូង​ប្រេង ដែលមាន​កម្លាំង​ផលិតបាន ​៤៥តោនក្នុង​មួយម៉ោង​ ចំការដូងប្រេង​នេះមាន​ទីតាំង​ស្ថិតនៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ចាប់ ផ្តើម​បណ្តុះ​កូនដាំ​ដំបូង​កាលពីឆ្នាំ​១៩៩៦ជា​បន្តបន្ទាប់​ដាំ​ប្រមាណជា​ងពីរ​ម៉ឺនហិកតា​ កាលពីឆ្នាំ​២០០០​ ឯកឧត្តមបណ្ឌិត បាន​សងសង់​រោងចក្រ​កែច្នៃ​ទី១ ដែលមាន​កម្លាំង​ផលិត​៣០តោនក្នុង​មួយម៉ោង​ នៅក្នុង​ឆ្នាំ​២០១៥ ហើយ​ ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី ក៏​បាន​សាងសង់​រោងចក្រ​កែច្នៃ​ថ្មី​មួយ​ទៀត​ដែល​មាន​កម្លាំង​ផលិត​៤៥តោន​ក្នុង​មួយ​ម៉ោង​ នៅពេល​មាន​វិបត្តិ​កូរូណា​នេះ​ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក​ កម្មករ​ទេ ថែមទាំង​បាន​បង្កើនការ​ថែទាំដាក់ជី​ប្រមូល​ផល​ជាធម្មតា​ បើតាម​ការ​ព្យាករណ៍​ឆ្នាំ​២០២០នេះ​ រោងចក្ររបស់​ ឯកឧត្តមបណ្ឌិត ​អាចទទួលផលបានតែ​ 270.000Tonទេ តែបើតាម​ពិនិត្យ​មើល​កំណើន​ផលផ្លែដូង​អាចកើនឡើង​រហូតដល់​ 300.000Tonតែជា​អកុសល​រោងចក្រ​កែច្នៃ​ទាំងពីរ​នេះ​មិនអាច​ ទទួល​យកទៅ​កែច្នៃ​បាន​គ្រប់​ចំនួន​នោះទេ​ធ្វើឲ្យ​ផលផ្លែដូង​ប្រេងនៅសល់លើទី​លាន​ ប្រមាណជា​ជាង5.000Ton​រលួយ​ស្អុយ​ចោល​ខាតបង់​ថវិការ​យ៉ាង​ធ្ងន់ធ្ងរ​ បើតាម​ការឲ្យដឹងក្រៅ​ផ្លូវការ​មកថា​ប្រទេស​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ប្រទេស​ថៃ​មានការថយចុះ​ផលផ្លែដូង​គួអោយកត់សំគាល់​ រីឯចំណែក​ព្រះរាជាណាចក្រ​កម្ពុជា​យើងវិញ​បែរទៅជា​មានកំណើន​ផលផ្លែដូង​ប្រេងទៅវិញ​ ៕ by PATOM PRESS

អត្ថបទដែលជាប់ទាក់ទង