ឯកឧត្ដមរដ្ឋលេខាធិការ ប៉ាល់ ចាន់តារា បន្តដឹកនាំកិច្ចពិភាក្សារៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ

ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ប៉ាល់ ចាន់តារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន អញ្ជើញដឹកនាំកិច្ចពិភាក្សាបន្តដើម្បីពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការពីអង្គភាពពាក់ព័ន្ធក្រោមឱវាទទីស្ដីការក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ដោយផ្ដោតជាសំខាន់លើរចនាបទ ពាក្យពេចន៍ឃ្លាឃ្លោង ការកំណត់និយមន័យនៃពាក្យគន្លឹះ និងវិសាលភាពនៃច្បាប់នេះឱ្យបានច្បាស់លាស់ និងមានខ្លឹមសារច្បាប់គ្រប់ជ្រុងជ្រោយ សំដៅ ឱ្យអ្នកអនុវត្ត និងអ្នកប្រតិបត្តិច្បាប់នេះមានភាពងាយស្រួល និងមានទំនុកចិត្ត។
ថ្លែងទៅកាន់កិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងជជែកពិភាក្សាប្រកបដោយទស្សនសុទិដ្ឋិនិយមដើម្បីស្វែងរកចំណុចរួមសំដៅធ្វើ យ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានសុក្រឹត្យភាព និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយដែលអាចអនុវត្ត បាន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា៖ ក្រោយពេលច្បាប់នេះត្រូវបានអនុម័ត វានឹងជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រង ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ឆ្លើយតបទៅនឹងការអភិវឌ្ឍពេលបច្ចុប្បន្នក្នុងការសាងសង់ ជួសជុល និងថែទាំប្រព័ន្ធលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រឡាយ គ្រប់គ្រងសំណល់ភក់ និងប្រព័ន្ធការពារទឹកជំនន់៕
អត្ថបទដែលជាប់ទាក់ទង