រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យមន្រីរាជការ និងនិយោជិត កម្មករ ទូទាំងប្រទេស បានឈប់សម្រាកពីការងារ៥ថ្ងៃ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា ដែលយើងបានពន្យា ។

សម្តេចតេជោ បានបញ្ជាក់រួចហើយថា នៅខាងប្រទេសថៃ គេបានសងហើយ ចំណែកកម្ពុជាយើង គប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩នៅកម្ពុជា យើងនៅអាចត្រួតត្រាបានហើយ ។
ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេច បានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត ។
ដូច្នេះ តាមការសន្យាការសងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន អាចថា៖ នៅពាក់កណ្តាលខែសីហា ឆ្នាំ ២០២០ ហើយកិច្ចប្រជុំបានឯកភាពគ្នា នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន ៥ថ្ងៃ បានសេចក្តីថា៖ ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស អនុញ្ញាតិឲ្យមន្រីរាជការ និង និយោជិត កម្មករ ទូទាំងប្រទេស បានឈប់សម្រាកពីការងារ ចាប់ពីថ្ងៃទី១៧ . ១៨ . ១៩ . ២០ . ២១ នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ ជំនួសឲ្យថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីយ៍ជាតិ។

អត្ថបទដែលជាប់ទាក់ទង