Detail Top Banner

ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមលើកទី៣ ឆ្នាំ២០២០ នឹងធ្វើនៅចុងខែនេះ

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ឆ្នាំ២០២០នៅចុងខែកក្កដានេះ ។

នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ ឯកជា ប៊ុនហេង អគ្គលេខាធិការក្រុម ប្រឹក្សាកីឡាក្រសួងមហាផ្ទៃនោះថា ព្រឹត្តិការណ៍នេះ នឹងធ្វើរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៣ ដល់២៥ ខែកក្កដាខាងមុខនេះ ដោយប្រកួតក្នុងមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ កីឡាប្រយុទ្ធ៣ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺយូដូ តេក្វាន់ដូ និង ការាតេដូ សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ប្រភេទកីឡាតេក្វាន់ដូមាន៣ប្រភេទទម្ងន់គឺ ទម្ងន់ ៥៨ គីឡូក្រាម ទម្ងន់ ៦៨គីឡូក្រាម និង ប្រភេទទម្ងន់ ៨០គីឡូក្រាម។ ប្រភេទកីឡាការាតេដូមាន៤ប្រភេទទម្ង ន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម ប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ។

ចំពោះការទទួលពាក្យចូលរួមប្រកួតគឺចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង