Detail Top Banner

គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៥នាក់ និងរបួស ៨នាក់

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែកក្ដដា បានសម្លាប់មនុស្ស ៥នាក់ និងរបួស ៨នាក់។ 

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ៧នាក់ និងរបួសស្រាល ១នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងបត់មិនប្រយ័ត្ន ដែលនាំឲ្យម៉ូតូ ៥គ្រឿង រថយន្តធុនតូច ៩គ្រឿង យានផ្សេងៗ ២គ្រឿង ថ្មើរជើងម្នាក់។  

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕ by AKP

 

អត្ថបទដែលជាប់ទាក់ទង