Detail Top Banner

គណនីហ្វេសបុកមួយចុះផ្សាយថា «ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​នេះ ស្ត្រី​ឈ្មោះ សូ ណា​រ៉ា បាន​ចូលខ្លួន​មក​សារភាព​និង​ចេញ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ក្រោយ​ពេល​ដែល​ខ្លួន ផ្សាយ​បន្ត​ផ្ទាល់​វី​ដេ​អូ ព័ត៌មាន​មិន​ពិត ដោយ​អះអាង​ថា មាន​ករណី​ចាប់ជំរិត​មួយ ប៉ុន្តែ​តាម​ការ​ពិត គឺជា​ការ​ចាប់ខ្លួន​មនុស្ស​តាម​ដីកា​របស់​តុលាការ ។
បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​មក​បកស្រាយ និង​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា Sovan Borith និង Khmer Shear ដែល​បាន​ចុះ​ផ្សាយ​ថា «​ម្ចាស់​ឡាន RX300 ត្រូវ​គេ​ចាប់ជំរិត ផ្លា​ក​លេខ​2AL-4977» ។
ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ធ្វើការ​សហ​ការណ៍​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្វែងរក និង​កោះហៅ​បុគ្គល ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sovan Borith ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត​ថា មាន​ករណី​ចាប់ជំរិត​មនុស្ស ។
បើ​តាម​សមត្ថកិច្ច តាម​ពិត​មិនមែន​ជា​ករណី​ចាប់ជំរិត​ឡើយ ជា​ការ​ចាប់ខ្លួន​មនុស្ស​តាម​ដីកា​តុលាការ ហើយ​បុគ្គល​ដែល​ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត​នោះ ក៏​ស្ថិត​នៅ​កន្លែង​នោះ​ផង​ដែរ តែ​បែរជា​ធ្វើ​ជា​មិនដឹង ហើយ​ព្យាយាម​ឡាយ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ប្រ​ឡំ ជា​ពិសេស​ក្នុង​គោលបំណង បង្ក​ឲ្យ​មានការ​ចលាចល និង​អសន្តិសុខ​នៅ​ក្នុង​សង្គម ។
ដោយ​ដឹង​ថា ព័ត៌មាន​ដែល​ខ្លួន​បាន​ឡាយ និង​ផុស ជា​ព័ត៌មាន​មិន​ពិត បុគ្គល​រូប​នេះ​បាន​យល់ព្រម​ទទួលកំហុស ហើយ​ចូលខ្លួន​មក​សារភាព​កំហុស​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ដោយ​បាន​ធ្វើ​កិច្ចសន្យា និង​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ដើម្បី​សុំ​ទោស​សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ផង​ដែរ​ចំពោះ​ទ​ង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផង​ដែរ ។
ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជា​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួម​ចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែ​លម្អ ហើយ​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការ​អត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ផង​ដែរ ៕ by KBN
Image may contain: 3 people, people standing and text
អត្ថបទដែលជាប់ទាក់ទង