លទ្ធផល នៃសម័យប្រជុំ លើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះមហាក្សត្រ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំលើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០៕