ឯកឧត្តម​ សាន​ វិសាល​ រដ្ឋលេខាធិការ​ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹនាំគណៈកម្មកា​រ​អន្តរ​ក្រសួងចុះត្រួតពិនិត្យ​ វាយតម្លៃ​ និងបញ្ចប់សុពលភាព​លើ​ការងារ​ស្ថាបនាផ្លូវ

កាលពីថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ១៧​ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម​ សាន​ វិសាល​ រដ្ឋលេខាធិការ​ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹនាំគណៈកម្មកា​រ​អន្តរ​ក្រសួង​ រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះត្រួតពិនិត្យ​ វាយតម្លៃ​ និងបញ្ចប់សុពលភាព​លើ​ការងារ​ស្ថាបនាផ្លូវ​ និងលូ​ ចំនួន​ ៣​គម្រោង​ ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា​ និងវិស្វកម្ម​ នៃអគ្គនាយកដ្ឋានភស្តុភារ​ ​និងហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ ប្រើប្រាស់ថវិកាជំពូក​ ២១​ ដែលរួមមាន៖
១.​ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់​ ប្រភេទ​ DBST ចំនួន​ ១​ខ្សែ​ ប្រវែង​ ២​ ២០០​ម៉ែត្រ​ ទទឹង​ ៦​ម៉ែត្រ​ ចិញ្ចើមក្រាល​ល្បាយថ្មភ្នំ​ទទឹងម្ខាងៗ​ ១​ ម៉ែត្រ​ កម្រាស់​ ០,២​ម៉ែត្រ​ និងផ្លាកឈ្មោះផ្លូវ​ ២​កន្លែង​ ស្ថិតក្នុងស្រុកមុខកំពូល​ ខេត្តកណ្តាល។
២.​ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម​ ៣​ខ្សែ​ ប្រវែង​សរុប​ ៩​ ០០០​ម៉ែត្រ ទទឹង​ ៧​ម៉ែត្រ​ សាងសង់លូប្រអប់​មុខបី​ ១​កន្លែង​ លូមូលមុខពីរ​ ៤​កន្លែង​ លូមូលមុខមួយ​ ៧​កន្លែង​ និងផ្លាកឈ្មោះផ្លូវ​ ២​កន្លែង​ ស្ថិតក្នុងស្រុក​ជីក្រែង​ ខេត្តសៀមរាប។
៣.​ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម​ ១​ខ្សែ​ ប្រវែង​ ៦​ ៥០០​ម៉ែត្រ ទទឹង​ ៧​ម៉ែត្រ​ កម្រាស់​ ០,២​ម៉ែត្រ​ ទទឹងដីស​ ៨​ម៉ែត្រ​ សាងសង់លូមូលមុខបី​ ១​កន្លែង​ លូមូលមុខពីរ​ ២​កន្លែង​ លូមូលមុខមួយ​ ៣​កន្លែង​ និងផ្លាកឈ្មោះ​ផ្លូវ​ ២​កន្លែងស្ថិតក្នុងស្រុកជីក្រែង​ ខេត្តសៀមរាប​ (បញ្ចប់សុពលភាព)៕
អត្ថបទដែលជាប់ទាក់ទង