Detail Top Banner

កម្មការិនីរោងចក្រ​ជិះ​ពីរនាក់ ចេញពីធ្វើការជិះម៉ូតូ​មក​ផ្ទះ ត្រូវរន្ទះបាញ់​ស្លាប់​ម្នាក់

ខេត្តកំពង់ចាម៖ នារី​វ័យក្មេង​២​នាក់ ធ្វើការ​ជា​កម្មការិនី​រោងចក្រ ទើបនឹង​ចេញពី​ធ្វើការ បាន​ជិះ​ម៉ូតូឌុប​គ្នា​សំដៅ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​មេឃ​រកកល់ភ្លៀង អកុសល ពេល​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យ​នារី​ជា​អ្នក​ជិះ​ពីក្រោយ បាត់បង់​ជីវិត និង​នារី​ដែល​ជា​អ្នក​បើក​ម៉ូតូ រង​របួសស្រាល ។

ហេតុការណ៍​គ្រោះ​ធម្មជាតិ​(​រន្ទះបាញ់​)​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ កក្កដា ២០២០ នៅ​ចំណុច​លូ​ខាងកើត ស្ថិត​ក្នុងភូមិ​ស្រម៉​រី ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។នារី​រង​គ្រោះ ដែល​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់ មានឈ្មោះ ដ​ន គុយ​អេ​ង អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ស្កា​យ​ណាយ មាន​លំនៅ​ភូមិ​ត្នោត​បាក់ ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ (​ជា​អ្នក​ជិះ​ពីក្រោយ​) ។ ចំណែក​នារី​រង​របួសស្រាលមានឈ្មោះ យាន សុខ​អ៊ា​ន់ អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ស្កា​យ​ណាយ មាន​ទីលំនៅ​ភូមិ​ត្នោត​បាក់ ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ (​ជា​អ្នក​បើក​ម៉ូតូ​)។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុបានឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ទាំង​២​នាក់ ធ្វើការ​រោងចក្រ​ស្កា​យ​ណាយ​ជាមួយ​គ្នា ហើយ​រាល់ថ្ងៃ អ្នក​ទាំង​២​នាក់ តែង​ជិះ​ម៉ូតូឌុប​គ្នា​មក​ធ្វើការ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ ជា​ប្រចាំ លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​ឃើញ​នារី​ទាំង​២​នាក់ ទើបនឹង​ចេញពី​ធ្វើការ គាប់​ជួន​មេឃ​រកកល់ភ្លៀង ក៏​ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ល្មម ខណៈ​នារី​ទាំង​២​នាក់ មិន​បា​នរក​កន្លែង​ជ្រក​ភ្លៀង​ទេ នៅ​តែ​បន្ត​ជិះ​ម៉ូតូឌុប​គ្នា សំដៅ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ រន្ទះ​បាន​បាញ់ បណ្តាល​ឲ្យ​នារី​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ អកុសល​នារី​រង​គ្រោះ​ដែល​រួម​ដំណើរ​ពីក្រោយ បែរជា​បាត់បង់​ជីវិត នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព រួច​បញ្ជាក់​ថា នារី​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន សាកសព​នារី​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​បានប្រគល់​ទៅ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី ៕ by KBN

អត្ថបទដែលជាប់ទាក់ទង