ចិន ការការពារជំងឺកូវីដ១៩ ចំនួន ៤៣ករណី កាលពីថ្ងៃអាទិត្យ តួលេខនេះរួមមានករណីនាំចូលចំនួន ៧ករណី និងករណីឆ្លង ៣៦ករណី

បរទេស៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទទួលរបាយការណ៍ នៃការការពារជំងឺកូវីដ១៩ ចំនួន ៤៣ករណី កាលពីថ្ងៃអាទិត្យ តួលេខនេះរួមមានករណីនាំចូលចំនួន ៧ករណី និងករណីឆ្លង ៣៦ករណី។
គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីនាំចូលថ្មីចំនួន៣ ត្រូវបានរាយការណ៍នៅក្នុងខេត្តជាំងស៊ូ ២ករណី នៅខេត្តសានដុង និងមួយករណីទៀតនៅខេត្តឡៅនីង និងខេត្តក្វាងទុង។
មនុស្ស ២៨នាក់ ក្នុងចំណោម ៣៦ករណី គឺឆ្លងក្នុងស្រុកត្រូវបានគេរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ និង ៨ នៅខេត្តឡៅនីង។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មានករណីចំនួន ៣ ដែលត្រូវបានគេសង្ស័យថាមានជំងឺកូវីដ១៩ ដោយត្រូវបាននាំចូល នៅក្នុងក្រុងសៀងហៃ។
យ៉ាងណាមិញនៅក្នុងរបាយការណ៍ មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។
គិតត្រឹមថ្ងៃទី៣ ខែសីហា ២០២០ ប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៨៤៤២៨​នាក់ និងព្យាបាលជាសះស្បើយសរុបចំនួន ៧៩០១៣នាក់ និងមានអ្នកស្លាប់សរុបចំនួន ៤៦៣៤នាក់៕ ដោយ ចិន្តាម៉ាស៊ីស
អត្ថបទដែលជាប់ទាក់ទង