Detail Top Banner

ផ្លូវចំនួន ៦ខ្សែនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម​ នឹងត្រៀមបើក​ នាពេលខាងមុខឆាប់ៗនេះ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ខៀវ សត ចៅសង្កាត់ស្លក្រាម បានដឹកនាំក្រុមការងារសង្កាត់ចុះសិក្សានិងកំណត់លើគម្រោងបើកផ្លូវចំនួន ៦ខ្សែ នៅក្នុងភូមិចុងកៅស៊ូដែលគណៈកម្មការរដ្ឋបាលខេត្តបានកំណត់។
ជាមួយនឹងការបើផ្លូវទាំងនេះ គឺដើម្បីរួមចំណែកដោះស្រាយការកកស្ទះ បញ្ចៀសចរាចរណ៍​ពីទីប្រជុំក្នុងក្រុង​ បានមួយកម្រិតទៀត ម្យ៉ាងទៀត ផ្លូវទាំងនេះ គឺត្រូវបានគណៈកម្មការរដ្ឋបាលខេត្តបានកំណត់ក្នុងការបើក និងពង្រីកបន្ថែម​ ដើម្បីឱ្យស័ក្តសមជាផ្លូវសម្រាប់ចរាចរណ៍ជៀសគ្នាបាន ពិសេស​ ឡានពន្លត់អគ្គីភ័យ​ អាចចេញចូលបានដោយងាស្រួល​ នាពេលមានអគ្គិសនីឆាបឆេះ​ កើតឡើង​។
ក្នុងនាមរដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលសង្កាត់​ស្លក្រាម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណង់តាមបណ្តោយដងផ្លូវទាំងនេះ​ នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបើកនិងពង្រីកផ្លូវនេះទៅតាមផែនការដែលបានគ្រោងទុក៕
អត្ថបទដែលជាប់ទាក់ទង