ក្នុងឱកាសក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ទៅលេងសៀមរាប
ខេត្តសៀមរាប៖ ក្នុងឱកាសក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធី កំសាន្តសប្បាយៗជាច្រើនដូចជា ៖
-កម្មវិធីសាសនា ដែលជាការបួងសួងសុំសេចក្តីសុខ។
-កម្មវិធីតាំងពិព័រណ៍ បន្លែផ្លែឈើ កសិផល នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២
-កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
-កម្មវិធីផ្សារទឹក
-កម្មវិធីកំសាន្តក្នុងតំបន់ផាប់ស្ទ្រីត
-កម្មវិធីជិះកង់កំសាន្ត
-កម្មវិធីកីឡាវាយកូនហ្គោល
-កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន
-ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត ។
ជាមួយគ្នា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀម សាប៊ូនិងរៀបចំកន្លែងលាងដៃ ដាក់ជូន នៅតាមទីសាធារណៈ រួមជាមួយការអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមអនុវត្ត នូវវិធានការ បង្ការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា រក្សាគម្លាតពីគ្នាដើម្បីសុវត្ថិភាព ពាក់ម៉ាស់ ឬក្រម៉ា ជែល ឬអាល់កុលលាងដៃ ផងដែរ៕