« ទៀតហេីយវីរុសប៉ូយ៉ា ដែលចម្លងតាមរយៈចៃម្យ៉ាង ផ្ទុះឡេីងវិញនៅក្នុងប្រទេសចិន យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ »
វីរុសប្រភេទថ្មីជាពូជវីរុសប៉ូយ៉ា ដែលបង្កជាជម្ងឺគ្រុនធ្ងន់ធ្ងរឈ្មោះហៅកាត់ថា SFTS ( Thrombocytopenia Syndrome ) ដែលទំនងជាឆ្លងបន្ទាប់ពីត្រូវបានខាំដោយចៃ ខណៈដែលមនុស្សជាង ៦០ នាក់បានឆ្លង និងសម្លាប់យ៉ាងហោចណាស់ ៧ នាក់ ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមនុស្សជាង ៣៧ នាក់នៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិនបានឆ្លងវីរុសនេះក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយក្រោយមកមនុស្សចំនួន ២៣ នាក់ត្រូវបានគេរកឃើញថាបានឆ្លងនៅក្នុងខេត្តអានហ៊ួយរបស់ប្រទេសចិន ។ អ្នកជម្ងឺដែលឆ្លងវីរុសនេះមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក និងធ្វេីអោយកោសិការឈាមសរចុះខ្សោយដែលមិនអាចប្រឆាំងនឹងវីរុសនេះបាន ។
វីរុស SFTS នេះមិនមែនជាវីរុសថ្មីទេ ដែលប្រទេសចិនទប់ស្កត់បានម្ដងហេីយក្នុងឆ្នាំ ២០១១ ហើយវាស្ថិតនៅក្នុងក្រុមវីរុសឈ្មោះថា ប៊ុនយ៉ា ។ អ្នកឯកទេសខាងរោគវិទូជឿជាក់ថាវាប្រហែលជាឆ្លងទៅមនុស្សដោយសារឆៃ ហើយវីរុសនេះអាចចម្លងរវាងមនុស្សទៅមនុស្សតាមរយៈឈាម និងទឹករំអិលអ្នកជម្ងឺ ។
ប្រភព៖ Global Times