ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលេីកឡេីងថា នៅពេលជាតិជាប់ដៃ ពួកគេចាប់ផ្តើម បង្កើតចលាចលនា មួយភ្លាមដែរ
ជំងឺកូវីដ១៩ បានកំពុងធ្វើអោយមេដឹកនាំលើសកលលោកបានកំពុងយកចិត្តទុកដាក់ និងខិតខំដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ដើម្បីសុខមាលភាពប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាមេដឹកនាំប្រទេស។
ជាក់ស្តែង សំរាប់ប្រទេសកម្ពុជាគ្រប់ស្ថានការណ៍ដែលជាគ្រោះថ្នាក់សំរាប់ជាតិ និងប្រជាជន ប្រមុខថ្នាក់ដឹកនាំកម្ពុជា តេជោ សម្តេច ហ៊ុន សែន មិនដែលរត់ចោលប្រជាជន ឬទុកអោយប្រជាជនណាម្នាក់រងគ្រោះដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។
ចាប់តាំងពីសង្រ្គោះប្រជាជន និងជាតិ នាថ្ងៃ៧មករា ១៩៧៩មក ប្រជាជនកម្ពុជាបានឃើញច្បាស់អំពីប្រវត្តិដ៏ខ្សត់លំបាកវេទនា ប្រជាជនក្រីក្រ ១០០ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ត្រូវបានក៏សាងឡើងវិញ ក្រោយពីសង្រ្គាមបានបំផ្លាញ។ ប៉ុន្តែទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរកថ្ងៃសំរាកមិនបាននេៈ ក៏មានជនមួយចំនួនតូចដែលមានឈាមជ័រជាជនក្បត់ជាតិបំរើបរទេស នៅតែចិញ្ចឹមចិត្ត ឆ្លៀតឪកាសប្រើមនោគមន៍វិជ្ជាញុះញង់ អុជអាល បំភ័ន្តការពិត សម្តែង ដើម្បីឲ្យសាធារណៈជនមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាល ។
ការប្រើមនោគមន៍របស់ពួកជនក្បត់ជាតិនេៈ មានការរៀបចំរចនាសម្ព័ន្ធ តួរនាទីរបស់គេច្បាស់លាស់ណាស់ ដើម្បីឲ្យសាធារណៈជនមើលទៅដូចជាការពិត ឆាប់ធ្លាក់ចូលមនោគមន៍បំផ្លាញជាតិរបស់ពួកគេ ដោយពួកគេរៀបចំ ជាតួរសម្តែងជាអ្នកស្នេហាជាតិ តួរសម្តែងគាំទ្រ តួរសម្តែងជួយបំប៉ោងសាច់រឿង ក្រុមអ្នកជួយផ្សព្វផ្សាយទាំងបណ្តាញហ្វេសបុក បណ្តាញសង្គម និងវិទ្យុបរទេសនិយាយភាសាខ្មែរ ។ល។
តើបងប្អូនមានដែលចាប់អារម្មណ៍ទេ ? ពេលពួកគេបង្កើតសាច់រឿងអ្វីមួយបំពុលសង្គម គឺពួកគេមានក្រុមផ្សេងៗគ្នានាំគ្នាសំរុកផ្សព្វផ្សាយ ញុះញង់ សម្តែង និងវិភាគ ដូចមានតែក្រុមខ្លួនទេដែលស្នេហាជាតិ។ តាមពិតពួកនេៈផេៈទេ។
បងប្អូនអាចវិភាគបានតាមរយៈប្រវត្តិសាស្រ្តកម្ពុជា ប្រសិនបើពួកនេៈជាអ្នកស្នេហាជាតិមែន ពួកនេៈចូលរួម ឬចេញមុខលៈបង់សង្រ្គោះជាតិពីក្រុមប៉ុលពតហើយ ហេតុម្តេចបានជាសម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្តផ្សេងៗទៀតហ៊ានពលីជីវិតជាអ្នកសង្រ្គោះជាតិកម្ពុជាយកជ័យជំនៈលើក្រុមប៉ុល ពតទៅវិញ?
អញ្ចឹងហើយបានជាខ្ញុំលើកឡើងនៅខាងលើថា តាមពិតពួកនេះ ផេះទេ។
ពួកក្រុមជនក្បត់ជាតិបំរើបរទេសនេះ រង់ចាំតែមានឪកាស ពេលណាដែលរដ្ឋាភិបាលជាប់ដៃខិតខំអភិវឌ្ឍជាតិ និងខិតខំរក្សាសន្តិភាព ពួកនេះក៏ព្យាយាមមករារាំងដំណើរការ អាចនិយាយបានថា មិនជួយចូកជួយចែវ គឺពួកនេៈនាំគ្នាលួចយកជើងរាទឹក ។
យើងទាំងអស់គ្នានៅចងចាំថា កាលពីកម្ពុជាជាប់ដៃទប់ស្កាត់ និងដោះស្រាយ ការពារបូរណភាពដែនដីកុំឲ្យមានការឈ្លានពាននៅប្រាសាទព្រះវិហារពីសំណាក់ក្រុមរបស់លោក អាប់ភីស៊ីត វាចាជីវ៉ា ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ពេលនោះបែរជាជនក្បត់ជាតិ សម រង្សី ចាប់យកឪកាសនេះ ទៅបង្កើតចលនានៅភាគខាងកើតប្រទេសកម្ពុជា ដោយនាំគ្នាដកបង្គោលតម្រុយព្រំដែនកម្ពុជា.វៀតណាម ដើម្បីបង្កររឿងព្យាយាមដាក់បន្ទុកទៅរដ្ឋាភិបាល ក្នុងន័យ ឲ្យរាជរដ្ឋាភិបាលងាកមកដោះស្រាយរឿងជាមួយខ្លួន ហើយពួកក្រុមក្បត់ជាតិ សម រង្ស៊ី ទុកឪកាសឲ្យថៃ ដែលដឹកនាំដោយលោក អាប់ភីស៊ីត វាចាជីវ៉ា ប្រើកំលាំងទ័ពទៅគ្រប់គ្រងប្រាសាទព្រះវិហាររបស់ខ្មែរ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការរក្សាប្រាសាទព្រះវិហារ។
-ចំនុចនេះ បងប្អូនយល់យ៉ាងម៉េចដែរចំពោះចេតនារបស់ សម រង្សី ?
បងប្អូនដឹងទេ ជនក្បត់ជាតិ សមរង្សី គឺពិតជាក្បត់ជាតិមែន ដើម្បីតែមហិច្ជតាចង់បានអំណាចរបស់ខ្លួន សម រង្សី សុខចិត្តគាំទ្រខាងលោកអាប់ភីស៊ីត ដែលជាភាគីថៃ ហើយត្រេកអរពេលណាភាគីថៃអាចយកប្រាសាទព្រះវិហាររបស់ខ្មែរ ។
ប៉ុន្តែចុងក្រោយផែនការពួកនេះកបរាជ័យព្រោះការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើច្បាប់ជាតិ និងអន្តរជាតិ។ ចំណែកឯ សម រង្សី ខ្លួនឯងវិញភ័យខ្លួនក៏រត់ទៅបរទេសបាត់។
ខ្ញុំសង្ខេបរឿងនេះត្រឹមនេះ យើងងាកមកបច្ចុប្បន្ន សម័យកូវីដ១៩វិញ ក្រុមក្បត់ជាតិនៅតែចិញ្ចឹមចិត្ត និងចិញ្ចឹមក្រុមសម្តែងរបស់ខ្លួន ឬហៅថាជាកូនអុក រងចាំឪកាសល្អពេលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងយកបញ្ហាជាតិ ប្រជាជនមកដោះស្រាយ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពួកក្រុមក្បត់ជាតិបានបង្កើតបញ្ហាជាបន្តបន្ទាប់ ដូចជាការខំញុះញង់អោយប្រជាជនដែលជំពាក់ធនាគារកុំសងទៅធនាគារ ក្នុងន័យដើម្បីបង្ករចលាចលសង្គមទំនាស់កើតឡើងរវាងវិស័យឯកជនផ្នែកធនាគារ និងប្រជាជនដែលជំពាក់ផ្ទុះឡើងបំផ្លាញសន្តិភាព ប៉ុន្តែផែនការពួកវាមិនជោគជ័យទេ ព្រោះរាជរដ្ឋាភិបាលយើងបានជួយសម្រួល និងដោះស្រាយបាន ព្រមទាំងមានការចូលរួមគាំទ្រពីពលរដ្ឋ និងវិស័យឯកជន។
បន្ទាប់មកពួកក្បត់ជាតិនៅតែនឹករកវិធីបន្តទៀត ដោយបំផុសបំផុល សម្តែងតវ៉ារឿងកោះកុងក្រៅវិញម្តង ដោយសម្តែងជាជិៈកងប្រមូលផ្តុំពីកោះកុងមកភ្នំពេញ ទាមទារឲ្យរាជរដ្ឋាភិបាលរក្សាកោះកុងក្រៅ តែដល់ពេលមន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចុះទៅដល់កោះកុងដើម្បីទទួលយកញត្តិពីពួកគេ បែរជាពួកគេថា អត់មាននៅនឹងខ្លួន ។
ពួកនេះបង្កើតជាបញ្ហាមាន សម រង្សី និងបរទេសនៅពីក្រោយ ។ ទាំងនេះគ្រាន់តែជាលេសឧបាយកលនយោបាយទុច្ចរិតតែប៉ុណ្ណោះ តាមពិត រាជរដ្ឋាភិបាលកម្ពុជាបានការពារ និងអភិរក្សតំបន់កោះកុងក្រៅរួចទៅហើយ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញបានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះតាំងពីឆ្នាំ ២០១៦ ដើម្បីដាក់តំបន់នេះជា«ឧទ្យានជាតិសមុទ្រ» ហើយនឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»នៅអំឡុងឆ្នាំ២០២១ ខាងមុខនេះដើម្បីជាប្រយោជន៏សំរាប់ជាតិ និងប្រជាជន។
ស្រាប់តែថ្មីៗនេះកូនអុករបស់សម រង្សី គឺ លោក រ៉ុង ឈុន ជាអ្នកញុះញង់បង្កចលាចលសង្គមបែបអាជីពបានញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
ហេតុអ្វីបានជា រ៉ុង ឈុន ញុះញង់លើបញ្ហាព្រំដែន ខណៈរាជរដ្ឋាភិបាល និងប្រជាជន បានកំពុងរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការដោះស្រាយបញ្ហាជីវភាពពលរដ្ឋដែលងាយរងគ្រោះ ព្រមរៀបចំផែនការយុទ្ធសាស្ត្រនានាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩?
ដូចខ្ញុំលើកឡើងខាងដើម គឺពួកនេះរកតែឪកាសពេលជាតិមានបញ្ហា ពួកនេះដាក់បន្ទកបន្ថែម អាចនិយាយបានថា ពួកជនក្បត់ជាតិទាំងនេះ ចាំតែលួចចាក់សាំងនៅពេលដែលមានអគ្គិភ័យ ដើម្បីបំផ្លាញសេចក្តីសុខជាតិ និងប្រជាជន។
នេះមិនមែនជាភាពចៃដន្យឡើយ តែជាការរៀបចំផែនការទុកជាស្រេចរបស់ក្រុមជនក្បត់ជាតិ ដើម្បីបង្កើតភាពវឹកវរក្នុងសង្គម និងឆ្លៀតឱកាសដុតកំហឹងពល រដ្ឋខ្មែរលើបញ្ហាព្រំដែន បន្ថែមលើបញ្ហាកូវីដ១៩ ក្នុងទិសដៅញុះញង់ឱ្យប្រជាពលរដ្ឋងើបបៈបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាប្រជាជន
ស្របតាមទិសដៅ និងផែនការដែលបានដាក់ចុះដោយទណ្ឌិតរត់ចោលគុក សម រង្សី។
កម្ពុជា និងប្រជាជនយើងត្រូវការពារដាច់ខាត កុំអោយធ្លាក់ក្នុងមនោគមន៍ទុច្ចតិតរបស់ក្រុមជាតិ សម រង្សី បើមិនដូច្នេះទេកម្ពុជាយើងនឹងធ្លាប់ទៅជាសង្រ្គាមជាព៉ំខាត ព្រោះពួកនេះមាននយោបាយមិនខុសពីប៉ុលពត គឺសងសឹក និងបំផ្លាញខ្មែរបំរើបរទេស។
ដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលចន្លោះប្រហោងតែបន្តិច ពួកក្បត់ជាតិនឹងមកបង្ករសង្រ្គាមសារជាថ្មីនៅកម្ពុជា៕