រថយន្តដឹកស្មៅមួយគ្រឿង ឡើងចំណោតមិនរួច រអិលធ្លាក់ជ្រោះ ស្លាប់មនុស្ស២នាក់ និងរងរបួសធ្ងន់ស្រាល៧នាក់នៅផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសីមា !!!
ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៧៥ និង៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
បើតាមលោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងខេត្តបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង ខណៈរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ HYUNDAI ផ្លាកលេខ ភ្នំពេញ 3A1631 បានឡើងចំណោត តែមិនរួចក៏រអិលថយក្រោយរមៀលធ្លាក់ជ្រោះតែម្តង បណ្ដាលឲ្យបាត់បង់ជីវិតចំនួន២នាក់ និងរបួសធ្ងន់-ស្រាលចំនួន០៧នាក់។ រថយន្តខាងលើនេះ បានដឹកស្មៅយកទៅដាំនៅក្រុងសែនមនោរម្យ ចេញភ្នំពេញទៅទីរួមខេត្តមណ្ឌលគិរី។ លុះដល់ចំណុចកើតហេតុ ក្នុងស្ថានភាពផ្លូវឡើងទួល រថយន្តបានថយក្រោយធ្លាក់ចេញពីផ្លូវ ក៏ចូលក្នុងលូខាងស្តាំដៃតែម្តង។
ជនរងគ្រោះមានដូចខាងក្រោម ៖
១- ឈ្មោះ យួន សុផាត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកម្មករ (បាត់បង់ជីវិត) រស់នៅភូមិពុកឫស្សីលើ ឃុំអញ្ជែងលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
២-ឈ្មោះជឿន ហុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ (បាត់បង់ជីវិត) រស់នៅភូមិពុកឫស្សីលើ ឃុំអញ្ជែងលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
៣-ឈ្មោះ តយ ឈើន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ (របួសស្រាល) រស់នៅភូមិអញ្ជែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
៤-ឈ្មោះសៀង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) រស់នៅភូមិពុកឫស្សី ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
៥-ឈ្មោះកន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) រស់នៅភូមិ អញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល តេ្តកណ្ដាល។
៦-ឈ្មោះភោគ ធី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) រស់នៅភូមិ អញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
៧-ឈ្មោះ បូណារិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) រស់នៅភូមិអញ្ចែង ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
៨-ឈ្មោះ បូ ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) រស់នៅភូមិអញ្ជែង ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
៩-ឈ្មោះ ថែល គឹមលី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ (របួសស្រល) រស់នៅភូមិអញ្ជែង ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមស្នងការរងទទួលបន្ទុកចរាចរណ៏បន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។ ហើយបច្ចុប្បន្ននេះ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ ចំណែកជនរងគ្រោះទាំង៧នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕