ពិតជាហ៊ានមែន ! នាយករដ្ឋមន្ត្រីលីបង់ ក៏ចង់ប្រកាសលាឈប់ពីតំណែងដែរ
ភ្នំពេញ៖ ក្រោយការផ្ទុះដ៏ធំមួយដែលបានបំផ្លាញកំពង់ផែនិងបានសម្លាប់មនុស្សយ៉ាងតិច ១៦៣នាក់ ហើយរងរបួសជាង ៦០០០នាក់ ព្រមទាំងបំផ្លាញអគារជាង ៦ ០០០កន្លែងផងដែរ នៅថ្ងៃចន្ទ ទី១០ ខែសីហា ២០២០ សារព័ត៌មាន Al Arabiya បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលីបង់ លោក Hassan Diab បានប្រាប់ប្រធានាធិបតីលីបង់ លោក Miche Aoun ថា លោកនឹងលាលែងពីតំណែង។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Manal Abdel Samad និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Damianos Kattar ក៏បានលាឈប់ពីមុខតំណែងដែរ៕ by AKP