Detail Top Banner

Breaking News សង្ស័យមានការបង្ខាំងមនុស្ស​ ទេីបគេឃើញនារីជនជាតិចិនម្នាក់ ធ្លាក់ពីលេីជាន់ទី៦

ភ្នំពេញ៖ ព័ត៌មានបឋម សង្ស័យមានការបង្ខាំងមនុស្ស​ ទេីបគេឃើញនារីជនជាតិចិនម្នាក់ ចងជាមួយកំរាល​ពូក​លោត​ទម្លាក់ខ្លូន ពីលេីជាន់ទី៦ មកទេីលេីកញ្ចក់សំយ៉ាបក្លោងទ្វារចូលសណ្ឋាគារ​មួយកន្លែង​ នេះបេីតាមសេចក្ដីរាយការណ៍បឋម (ដោយមិនដឹងមូលហេតុ​) ​បណ្ដាលឲ្យរងរបួសធ្ងន់​ ហេីយស្រែកដង្ហេីយហៅគេឲ្យជួយ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងម្ចាស់ហាង​ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ​ នៅចំណុចសណ្ឋាគារចិនមួយកន្លែង ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២០នេះ​ ។​
ភ្លាមៗគេឃេីញលោក​ ទៀង​ ច័ន្ទសារ​ មេប៉ូលិសខណ្ឌដូនពេញ​ ដឹកនាំកម្លាំងចុះទៅជួយ​ ដោយមានការចូលរួមទាំងលោក​ សុខ​ ពេញវុធ​ អភិបាលខណ្ឌ​ ចុះទៅជាមួយផងដែរ​ សមត្ថកិច្ចបានដាក់ជណ្ដេីរឡេីង​ទៅជួយសង្គ្រោះរូបនាង យកចុះមកក្រោម​ និងបញ្ជូនតាមឡានពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ​បន្ទាន់។
ខណៈនោះលោក ទៀង ច័ន្ទសារ​ ក៏បញ្ជាឲ្យកម្លាំង​សម្រុកឡេីងទៅបន្ទប់កេីតហេតុ​ ឃាត់ខ្លួនមនុស្សបានម្នាក់​ យកទៅសាកសួរនៅប៉ុស្តិ៍​ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង