Detail Top Banner

ចុម ព្រហ៊ើនដល់ម្លឹង !!! ខ្វះរបស់ធ្វើចង្ក្រានដាំស្លណាស់អី ចុះបើផ្ទុះប៊ូមទៅ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ពេលមន្តី្រជំនាញចុះទៅដល់ បានរកឃើញគ្រាប់ត្បាល់ ៦០ម.ម ចំនួន៨គ្រាប់ គ្រាប់ផ្លោង ៧៥ម.ម ចំនួន៣គ្រាប់ គ្រាប់កាំភ្លើងធំ ១០៦ម.ម ចំនួន១ គ្រាប់ឡង់ ៤០ម.ម ចំនួន ១គ្រាប់ សរុបចំនួន ១៣គ្រាប់ គ្រាប់ទាំងនេះ ប្រជាពលរដ្ឋប្រទះឃើញលើដីចម្ការ និងប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រាប់មកច្នៃធ្វើជាជើងចង្រ្កានដាំស្លក្បែរផ្ទះ ហើយក្រុមការងារ CSHD បានអប់រំ និងចល័តវាយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ នឹងដំ គប់លេង ឫកែច្នៃទៅជាអ្វីផ្សេងៗឲ្យសោះ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕ ប្រភព Cambo Agriculture

អត្ថបទដែលជាប់ទាក់ទង