ខេត្តឧត្តរមានជ័យបានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៣ ៤៧៩នាក់ និងភ្ញៀវបរទេស ៤នាក់
ខេត្តឧត្តរមានជ័យ៖ រយៈពេល ២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០) ខេត្តឧត្តរមានជ័យបានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៣ ៤៧៩នាក់ និងភ្ញៀវបរទេស ០៤នាក់។
រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងខេត្ត ដែលមានភ្ញៀវទៅទស្សនា រួមមាន៖
⁃ រមណីយដ្ឋានផ្ទះតាម៉ុក សារមន្ទីរ
⁃ តំបន់ធម្មជាតិរលុះធំ
⁃ តំបន់ធម្មជាតិ អាតោរូងដែកសង្ឃរុក្ខាវ័ន
⁃ ប្រាសាទតាមាន់
⁃ តំបន់ធម្មជាតិ
⁃ ទីតាំងកំសាន្តផ្សេងៗ ដូចជាសួនច្បារ
អំពីការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រុមការងារមន្ទីរបានចុះពិនិត្យ បន្តតាមដានអាជីវកម្មទេសចរណ៍ដែលទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍បានចំនួន ១៥កន្លែង ។
ជាលទ្ធផលអាជីវកម្មទាំងអស់បានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានជាប់ជាប្រចាំ៕