សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន ៣ចំនុច ពាក់ព័ន្ធនឹងចក្ខុវិស័យនៃការអភិវឌ្ឍនាពេលអនាគត ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ក្រោមមូលបទ ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងទាំង៦ ដែលមាន ១កម្ពុជា ២ថៃ ៣ឡាវ ៤មីយ៉ាន់ម៉ា ៥វៀតណាម និង ៦ចិន ។
ក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន៣ចំនុច ពាក់ព័ន្ធនឹងចក្ខុវិស័យនៃការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានដូចខាងក្រោម៖