កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និង អនុម័តទៅលើផែនការយុទ្ធសាស្ត្រខេត្ត

ខេត្តសៀមរាប៖ កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ពិភាក្សា និង អនុម័តទៅលើផែនការយុទ្ធសាស្ត្រខេត្ត សម្រាប់ការគ្រប់គ្រង ថវិការដ្ឋបាលខេត្តសៀមរាប (ឆ្នាំ២០២០-២០២៣) ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ខ្ញុំបាទ រួមទាំងឯកឧត្ត លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជានាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្តចូលរួមផងដែរ ។
បន្ទាប់ពីអង្គប្រជុំបានធ្វើការអនុម័តទៅលើរបៀបវារៈ ដែលបានគ្រោងទុករួចមក ឯកឧត្តម អ៊ឹង ហឿន បានលើកនូវអនុសាសន៍មួយចំនួន ដើមី្បជាប្រទីពសម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យលើគម្រោងផែនការថវិកា ដែលទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប បានលើកផែនការយុទ្ធសាស្ត្រ លើ​គម្រោងចំណូល ចំណាយរបស់ខេត្ត(ឆ្នាំ២០២០. ២០២៣) ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្តសៀមរាប។
អត្ថបទដែលជាប់ទាក់ទង