បុគ្គលិក​ថែទាំ​សុខភាព​ជាង ១ ៣០០នាក់ បាន​ស្លាប់​ដោយសារ​ជំងឺឆ្លង នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក

ម៉ិច​ស៊ិ​កូ៖ បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន CNN ក្រសួងសុខាភិបាល​របស់​ប្រទេស​ម៉ិចស៊ិក បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​២៥ សីហា​នេះ​ថា បុគ្គលិក​ថែទាំ​សុខភាព​ជាង ១ ៣០០នាក់ បាន​ស្លាប់​ដោយសារ​ជំងឺឆ្លង នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចាប់តាំងពី​វីរុស​កូ​វី​ដ​-១៩ ចាប់ផ្តើម​រាតត្បាត ។
ក្រសួង​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​-១៩ ចំនួន ៤ ៩១៦​ករណី​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គា​រ៍​នេះ ដែល​ធ្វើ​អោយ​ចំនួន​សរុប​កើនឡើង​ដល់ ៥៦៨.៦២១​ករណី​ហើយ ។
ក្នុង​ថ្ងៃ​ដដែល​នេះ​មាន​អ្នក​ស្លាប់ ៦៥០​នាក់​ទៀត ដែល​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៦១ ៤៥០​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល ១ ៣២០​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង