សាហាវពេកហើយ ព្រះអើយ ! ឪពុកច្របាច់កសម្លាប់កូនស្រី ៣នាក់
ភ្នំពេញ៖ សាកសពឪពុកនិងកូន៤នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ជួល ខណៈប្រពន្ធចេញទៅធ្វើការរោងចក្រ ដែលគេសង្ស័យ ឪពុកច្របាច់.កសម្លាប់ខ្លួនជាមុន រួចទើបចង.កសម្លាប់ខ្លួនជាក្រោយ ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។
សពជនរងគ្រោះ ទី១-ឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ជាកូនស្រីទី១ ស្លាប់ដោយសារច្របាច់.ក ។ ទី២ -ឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ជាកូនស្រីទី២ ស្លាប់ដោយច្របាច់.ក ។ ទី៣-ឈ្មោះ ជុំ ម៉េងចៀន ភេទស្រី អាយុ៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជាកូនស្រីពៅ ស្លាប់ដោយច្របាច់.ក។ និងទី៤-ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច ស្រុកកញ្ជៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់កើតហេតុខាងលើ ស្លាប់ដោយការចង.កសម្លាប់ខ្លួន ត្រូវជាឪពុកបង្កើតក្មេងស្រីទាំង៣នាក់ ។តាមការបំភ្លឺពីឈ្មោះ ឌឹប សុខនាថ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងម្តាយបង្កើតជនរងគ្រោះបានអោយដឹងថា ប្តីនាងខ្ញុំធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹងសម្លាប់កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែគាត់និយាយលេង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាងខ្ញុំបានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំបានចេញទៅរត់កងបីដូចសព្វដង ។
ស្ត្រីជាប្រពន្ធបន្តថា នៅម៉ោងដឹងកើតហេតុខាងលើ នាងខ្ញុំបានមកដល់បន្ទប់ជួលឃើញកង់បីប្តីនៅមុខបន្ទប់ ហើយទ្វារបន្ទប់បិទដាក់ថ្ពក់សោរពីក្នុង នាងខ្ញុំក៏បានស្រែកហៅកូនស្រីទាំង៣នាក់ តែមិនមានសំឡេងតប នាងខ្ញុំក៏បានស្រែកហៅប្តីតែនៅតែមិនមានសំឡេងតបទៀត នាងខ្ញុំក៏បានរុញទ្វារខ្លាំងៗរហូតរបើកចូលទៅក្នុងឃើញប្តីនាងខ្ញុំចង.ក ដោយក្រមាជាប់នឹងចម្រឹងបង្គាន់ដៃឡៅតឿ នាងខ្ញុំក៏បានស្រែកហៅប្អូនថ្លៃឈ្មោះ ជា ស្រីនាង ដែលនៅជាប់បន្ទប់រួចបានយកកន្ត្រៃមកកាត់ខ្សែទម្លាក់ប្តីចុះមកក្រោមទើបដឹងថាប្តីនាងខ្ញុំស្លាប់បាត់ហើយ រួចនាងខ្ញុំបានមើលទៅលើពូកឃើញកូនស្រី២នាក់ឈ្មោះ ម៉េងចិន និងម៉េងចៀន ដេកនៅលើពូកនាងខ្ញុំក៏បានទៅអង្រួនទើបដឹងថាស្លាប់ រួចនាងខ្ញុំបានឡើងទៅលើឡៅតឿ ឃើញកូនស្រីនាង ឈ្មោះ ម៉េងជូ ដេកផ្ងារនាងខ្ញុំក៏បានទៅអង្រួនទើបដឹងថាកូនស្រីនាងខ្ញុំ និងប្តីស្លាប់អស់ហើយ។ តាមការបំភ្លឺពីឈ្មោះ ជា ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ បានអោយដឹងថា នៅមុនពេលកើតហេតុខ្ញុំឃើញបងប្រុសខ្ញុំជិះកង់បីចេញចូលៗបន្ទប់ជួលធម្មតា, ហើយនៅល្ងាចថ្ងៃទី២៦ សីហា ២០២០ នាងឮសំឡេងក្មួយស្រីនាងឈ្មោះ ម៉េងចិន និងម៉េងចៀន ប្រលែងគ្នាសើចធម្មតា ។ បន្តិចក្រោយមក ក៏លែងលឺរហូតដល់ម៉ោងដឹងកើតហេតុខាងលើ បងថ្លៃខ្ញុំបានមកពីធ្វើការរួចលឺសំលេងគាត់ស្រែកហៅកូនស្រីគាត់ទាំង៣នាក់ និងប្តីគាត់អោយបើកទ្វារបន្ទប់រួចក៏លឺសំលេងរុញទ្វារគ្រាំង បន្តិចក្រោយមកបងថ្លៃខ្ញុំបានស្រែកផ្អើរឆោឡោ នាងខ្ញុំក៏ស្ទុះទៅមើល ឃើញបងប្រុសនាងខ្ញុំ ចងក ហើយពួកខ្ញុំក៏បានកាត់ខ្សែចំនងទំលាក់ចុះមកក្រោមតែស្លាប់បាត់ហើយ ។
សមត្ថកិច្ច បញ្ជាក់ថា សពកូនស្រីទាំង៣នាក់ស្លាប់ដោយការច្របាច់.ក ចំណែកសាកសពឪពុកស្លាប់ដោយចងក(ធ្វើអត្តឃាត) សពជនរងគ្រោះទាំងអស់ សមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕