សិក្ខាសាលាផ្សព្វផ្សាយសារាចរណ៍លេខ០០៦សហវ ស្តីពី និតិវិធី និងកិច្ចបញ្ជិកានៃការអនុវត្តចំណូលពីកម្រៃសេវា របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលពីកម្រៃសេវា
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសារាចរណ៍លេខ០០៦សហវ ស្តីពី និតិវិធី និងកិច្ចបញ្ជិកានៃការអនុវត្តចំណូលពីកម្រៃសេវា របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ ដែលប្រមូលនៅមន្ទីរ អង្គភាពជំនាញរាជធានីខេត្ត តាមរយះ Video Conference ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន លោកនាយកទីចាត់ការសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានរតនាគារខេត្ត និងលោកប្រធាន អនុប្រធាន មន្ទីរជំនាញប្រមូលចំណូលមួយចំនួនទៀត។
សូមជម្រាបជូនថា សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណុច ដែលបានពីកម្រៃនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ តាមរយៈការប្រគល់ ឬប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា នៅតាមអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត៕