ឯកឧត្តម សុខ ចិន្តាសោភា និងឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯក ឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ជាប់ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មប្រទេស​ជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការវិនិយោគ និងធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ៕ by AKP

អត្ថបទដែលជាប់ទាក់ទង