ពិធីប្រកាសតែងតាំង មុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ខេត្តបន្ទាយមានជ័យ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការខេត្តបន្ទាយមានជ័យ ដោយតែងតាំង លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា ស្នងការនគរបាលខេត្តខេត្តបន្ទាយមានជ័យ ជំនួស លោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។
ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុប្រធានការិយាល័យកណ្ដាល នាយ-នាយរងការិយាល័យ ប្រធានអង្គភាព អធិការនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសមាជិកអង្គពិធី លោក លោក ប្រធាន អនុប្រធានមន្ទី អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលក្រុង ស្រុក ជាច្រើននាក់បានចូលរួម ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកនេះ ៕