ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបង្ហាញផ្ទាំងគំនូរទ្វេភាគី ស្តីអំពី «កម្ពុជា-សិង្ហបុរី៖ ៥៥ឆ្នាំ និងបន្តលើសពីឆ្នាំ២០២០»

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបង្ហាញផ្ទាំងគំនូរទ្វេភាគី ស្តីអំពី «កម្ពុជា-សិង្ហបុរី៖ ៥៥ឆ្នាំ និងបន្តលើសពីឆ្នាំ២០២០» ដែលរៀបចំឡើងដោយស្ថានទូតសិង្ហបូរីនៅភ្នំពេញ។

ផ្ទាំងគំនូរនេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបូរី ខណៈដែលប្រទេសទាំងពីរកំពុងអបអរខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំនេះ ។

អត្ថបទដែលជាប់ទាក់ទង