សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មកាអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងក្រុងនៃខេត្តសៀមរាប

ភ្នំពេញ៖ បើទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។
សម្តេចក៏បានថ្លែងនូវការអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនបានខ្ជះខ្ជាយថវិកា ដែលធ្វើឲ្យជាតិយើងសន្សំបានថវិកាប្រមាណជាង ៦០០លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។
ក្នុងនោះសម្តេចក៏បានបង្កើតឡើងនូវគណៈកម្មកាអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងក្រុងនៃខេត្តសៀមរាប ក្នុងន័យឲ្យស្ថាប័នពាក់ព័ន្ធចូលរួមគិត រួមធ្វើ រួមទទួលខុសត្រូវខ្ពស់ផងដែរ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង