ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នង​កា​រ​ អ​ញ្ជើញ​ដឹ​កនាំកងកម្លាំងអន្ដរាគមន៍​អនុវត្ត​ជាក់​ស្ដែង​ ប​ច្ចេកទេស​ការប្រេីប្រាស់អាវុធ​AK4​7 និងការ​បាញ់គ្រាប់ពិត​ នៅលេីទីលានបា​ញ់គ្រាប់ពិត​ នៅសាលានគរបាលជាតិមិត្ដភា​ព​កម្ពុជា​-វៀ​តណាម

ខេត្តកំពង់ស្ពឺ​៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០​២​០ លោ​កឧត្តមសេនីយ៍ទោ សម​ សាមួន​ ស្ន​ង​ការនគរបាលខេត្កកំពង់ស្ពឺ បានដឹកនាំកង​ក​ម្លាំងនគរបាល ចំនួន៧៣​នាក់ ស្រី៨នាក់​ ក្នុងនោះមន្រ្តីក្របខ័ណ្ឌថ្មី រួមជាកម្លាំងកងអន្ត​រា​គ​មន៍​ បានចូលរួមអនុវត្តជាក់ស្ដែង ចំពោះប​ច្ចេ​ក​ទេ​សប្រើប្រាស់អាវុធ AK47 និងបា​ញ់​គ្រា​ប់ពិត ដោយលេីវិញ្ញាសារ​ “​ បាញ់ក្រា​ប​ ក្នុង​រយៈ​ចម្ងាយ​ ៧០ម៉ែត្រ​ បាញ់លត់ជង្គង់​រយៈ​​ច​ម្ងាយ​ ៣០ម៉ែត្រ​ នៅលើទីលា​ន​បាញ់គ្រាប់ពិត នៅសាលានគរបាលជាតិមិ​ត្ដភាព​កម្ពុ​ជា​-វៀ​តណាម​ ។
សូមបញ្ជក់ថា ​ឱកាសនៃ​ការហ្វឹកហាត់សម្រា​ប់ការបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អា​វុ​ធ AK47 បាញ់គ្រាប់ពិត​ រយៈ​ពេល​ ១​ថ្ងៃពេញនេះ​ លោក​ឧត្តម​សេនីយ៍​ស្នងការ​ បានឧបត្ថម្ភ​ថវិកា​ជូនកងកម្លាំង​ ៥មុឺនរៀល​ក្នុងម្នាក់​។
គោលបំណង​​ បា​ញ់​គ្រា​ប់ពិត បាញ់ក្រា​ប​ ក្នុង​រយៈ​ចម្ងាយ​ ៧០ម៉ែត្រ​ បាញ់លត់ជង្គង់​រយៈ​​ច​ម្ងាយ​ ៣០ម៉ែត្រ​ នៅលើទីលា​ន​លេីវិញ្ញាសារនេះ ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​មន្រ្តី​នគរបាល​ ជាកងកម្លាំងដែលត្រូវប្រតិប​តិ្ដគ្រប់កាលៈទេសៈ​ ក្នុងការបញ្ជាគ្រប់គ្រងលេីបច្ចេកទេសប្រេីប្រាស់អាវុធក្នុងស្ថានភា​ពជាក់ស្ដែង៕​ ដោយ​ ព្រះច័ន្ទ
អត្ថបទដែលជាប់ទាក់ទង