ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានចូលរួមជាមួយលោកជំទាវ ម៉ែន ភក្តី ហុក ឡងឌី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី អញ្ជើញចូលរួមបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ពិសេសឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហុក ឡងឌី
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានចូលរួមជាមួយលោកជំទាវ ម៉ែន ភក្តី ហុក ឡងឌី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី អញ្ជើញចូលរួមបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ពិសេសឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ នៅចេតិយតម្កល់អដ្ឋិធាតុ ស្ថិតក្នុងបរិវេណវត្តតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ។
ក្នុងឱកាសនោះលោកជំទាវ ម៉ែន ភក្ដី ហុក ឡងឌី និងឯកឧត្តមអភិបាលខេត្ត បានប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន ១ ៥០០$ បច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ចំនួន ២ ០៨០ ០០០រៀល និងទេយ្យទានមានដូនជា អង្ករ ៨បាវ មី ២កេសធំ ត្រីខ ២កេសធំ ទឹកក្រូច ៦កេស ទឹកសុទ្ធ៦កេស ទឹកដោះគោ ២កេសធំ ផ្លែឈើ ៥កន្រ្តក និងសម្ភារផ្សេងៗទៀត ព្រមទាំងបានជូនថវិកា និងសារ៉ុង ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ ០០០រៀល និងសារ៉ុង១ ជូនកម្លាំងមានសមត្ថកិច្ច ចំនួន ១៨នាក់ ម្នាក់ៗថវិកា ៤០ ០០០រៀល សរុបជាថវិកា ចំនួន ១៦ ៤៨០ ០០០រៀល ៕ អរគុណសន្តិភាព