ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣

ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត រួមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ បានសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣ ឈរជើងជួរមុខនៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងាររដ្ឋបាលខេត្ត បាននាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគ ក្នុងម្នាក់ៗទទួលបានរួមមាន: អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ក្រម៉ា១ ម៉ាស់ចំនួន៥០ សាប៊ូ៤ដុំ និងថវិការចំនួន ៥មុឺនរៀល ក្រៅពីនេះ ក៏មានការជួយឧបត្ថម្តជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៧លានរៀល អង្ករ១តោន ម៉ាស២០០ ទឹកអាល់កុល១០ដប និងជែលលាងដៃ ២ដប និងអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ចំនួន ៧លានរៀល អង្ករ១តោន ម៉ាស២០០ ទឹកអាល់កុល១០ដប និងជែលលាងដៃ២ដប ដែលបានយកមកប្រគល់ជូននេះ គ្រាន់តែជាទឹកចិត្តនៃថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញឲ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់សមរភូមិក្រោយ ចំពោះសរភូមិមុខ ។
ជាមួយគ្នានេះដែរ ឯកឧត្តមសូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ញើជូននាយ ពលទាហានទាំងអស់ក្នុងឱកាសនេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម សូមជូនពរកងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣ ឈរជើងជួរមុខនៅតំបន់ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបាននូវពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទដែលជាប់ទាក់ទង