សភាប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសលោក Yoshihide Suga ធ្វេីជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន
ជប៉ុន៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ សភាប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសលោក Yoshihide Suga ធ្វេីជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន គឺក្រោយពីលោក ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី LDP ដែលកំពុងកាន់អំណាច កាលពីថ្ងៃច័ន្ទ។ លោក Suga បានឈ្នះសំឡេងគាំទ្រពីសមាជិកសភាចំនួន ៣១៤ នាក់ ក្នុងចំណោមសមាជិកសរុប ៤៦៥ នាក់។ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុនរូបនេះ នឹងបន្តអាណត្តិដែលនៅសេសសល់របស់លោក Abe រហូតដល់ការបោះឆ្នោតសកលនៅខែកញ្ញាឆ្នាំ ២០២១ ខាងមុខនេះ៕ by AKP