ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី បានអះអាងថា មានករណីឆ្លងវីរុសកូវីដ-១៩ (Corona)ថ្មី បន្ថែមទៀត ចំនួន ២៧ករណី
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានអះអាងថាមានករណីឆ្លងវីរុស Corona ថ្មីបន្ថែមទៀត ចំនួន ២៧ករណី នៅថ្ងៃពុធនេះ ក្នុងនោះ ២ករណី ជាការឆ្លងក្នុងសហគមន៍។
តួលេខនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនដល់ ៥៧ ៥១៥នាក់។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលប្រទេសសិង្ហបុរី៕