នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និងជនបរទេសបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសយ៉ាងសប្បាយរីករាយ

ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ប្រមាណ ២១៧ ៩៣២នាក់ ។
សម្រាប់ថ្ងៃទី១ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនប្រមាណ ២១៧ ៩៣២នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិមានចំនួនប្រមាណ ២១៥ ៩៤១នាក់
− ភ្ញៀវបរទេសមានចំនួនប្រមាណ ១ ៩៩១នាក់
សម្រាប់ខេត្តដែលមានភ្ញៀវច្រើនចាប់ពី១មុីននាក់ឡើង រួមមានះ
១.ខេត្តកណ្តាល ២១ ២៤១នាក់
២.ខេត្តបាត់ដំបង ១៩ ៩៥០នាក់
៣.ខេត្ត កំពត ១៩ ៤១៥នាក់
៤.សៀមរាប ១៧​ ២៦៦នាក់
៥.ខេត្តព្រះសីហនុ ១៦ ៣១៨នាក់
៦.ខេត្ត កំពង់ឆ្នាំង ១៥ ៩៩៥នាក់
៧.ខេត្តតាកែវ ១១ ១៦៥នាក់
៨.ខេត្ត កំពត ១១ ១២២នាក់
ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ។
គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានាការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព តំលៃសមរម្យ ហើយគោលដៅទេសចរណ៍ទាំងអស់ បានបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕
អត្ថបទដែលជាប់ទាក់ទង