Detail Top Banner

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ចុះពិនិត្យអគ្គីភ័យឆាបឆេះតូបរបស់អាជីវករនៅផ្សារសំរោងយ៉ោង ស្រុកបាទី

ខេត្តតាកែវ៖ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ នៅព្រឹកថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត រួមជាមួយ លោក ភួន ឈីម អភិបាលស្រុកបាទី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។
សូមញ្ជាក់ដែរថា អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០​នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៤គ្រឿង កងពលតូចលេខ៧ ចំនួន ៣គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន ២គ្រឿង អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន ១គ្រឿង ៕
អត្ថបទដែលជាប់ទាក់ទង