ស្នងការខេត្តបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងដែនរដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ក្នុងអង្កពិធីនេះដែលដោយមានការចូលរួមពីលោក-លោកស្រីស្នងការរងលោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង១១-លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានមានប្រសាសន៍ណែនាំដល់លោក-លោកស្រីស្នងការរង លោកអធិការ អោយយកចិត្តទុកដាក់ណែនាំ និងពិនិត្យមើលមន្ត្រីក្រោមឱវាទ ពេលចុះឈរជើងប្រចាំការតាមគោលដៅនិមួយៗ ត្រូវយកចិត្តទុក្ខដាក់នឹងខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានឆ្លងកាត់ក្នុងខេត្តកណ្តាលព្រមទាំងបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងធានាសុវត្ថិភាពខ្ពស់។
បន្ទាប់ពីទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រួចមក លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ បានប្តេជ្ញាចិត្ត នឹងដឹកនាំកងកម្លាំងក្រោមឱវាទចុះបំពេញភារកិច្ចតាមគោលដៅរៀងៗខ្លួនធានារក្សាសន្តិសុខបានល្អប្រសើរ៕