យើងលឺពាក្យថា« រលកទី២ » ក្នុងបច្ចុប្បន្នកាលនេះ ម្នាក់ៗគឺផ្តោតទៅលើការឆ្លងសារជាថ្មីនៃវីរុសកូវីដ១៩
នយោបាយ៖ ឯកឧត្តម ជុំ កុសល ៖ នៅកម្ពុជាយើងពិតជាមានរលកទី២ តែមិនមែនជារលកនៃការឆ្លងវិរុសកូវីដ១៩ទេ វាគឺជារលកទី២ នៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតអ្នកនយោបាយគណបក្សខ្មោចCNRP បន្ទាប់ពីឃើញលទ្ធផលយ៉ាងច្បាស់ថា សម្ពាធបរទេសគ្មានលទ្ធផលចំពោះកម្ពុជា ហើយខ្មោចគណបក្សមិនអាចរស់ឡើងវិញបាន ។
ឥឡូវ អស់លោកទទួលបាននីតិសម្បទា នយោបាយឡើងវិញហើយ តាមព្រះរាជក្រឹត្យព្រះមហាក្សត្រចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ តាមសំណើរបស់អស់លោកបានសុំទៅក្រសួងមហាផ្ទៃ និងដោយមានការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្នើថ្វាយព្រះមហាក្សត្រ ។
នេះគឺជាសម្បទាន នយោបាយក្នុងបរិបទលំហប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្លាប់មានតាំងពីដើមមក ផ្ទុយពីការចោទរបស់មេអស់លោក ។
សង្ឃឹមថា ក្រោយពីអស់លោកមានសិទ្ធិនយោបាយពេញលេញហើយ គណបក្សថ្មីមួយនឹងកើតឡើង ហើយនិងត្រៀមចូលរួមប្រកួតប្រជែងនៅឆ្នាំ២០២២ និង ២០២៣ ខាងមុខនេះ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ មិនដើរលើគន្លងចាស់ទៀត ៕