ឯកឧត្តម ខៀវ កាញារីទ្ធ ពេញចិត្តគឺឃើញយុវជនម្នាក់ជាយុវជនខ្មែរ ចេះមានមោទនភាពថាខ្លួនជាខ្មែរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ : ពីថ្ងៃមុន ពេលខ្ញុំបង្ហោះព័ត៌មានស្តីពីបាតុកម្មដោយយុវជនមួយចំនួននៅបាងកក ក៏មានអ្នកចូលមើល ហើយក៏មានអ្នកបញ្ចេញមតិ ។

ក្នុងនោះក៏មានក្រុមដែលតែងបង្អាប់ស្រុកលើកសរសើរថៃ និយាយងាកមកបង្អាប់ខ្មែរថាមិនដូចគេ ហើយក៏មានក្រុមតបតទៅវិញ​ ។ អ្វីដែលខ្ញុំពេញចិត្តគឺឃើញយុវជនម្នាក់ (ខ្ញុំមិននិយាយឈ្មោះដើម្បីកុំអោយយករឿងនេះជាមូលបទជេរបញ្ចោរគ្នា) បាននិយាយថា​ «បើអញ្ចឹង​ម៉េចមិនទៅនៅថៃទៅ !​» ។ ខ្ញុំពេញចិត្ត ព្រោះឃើញយុវជនខ្មែរម្នាក់មានមោទនភាពជាខ្មែរ។ ​កាលពីទសវត្សរ៍​ ៧០​ និង ៨០ ពេលខ្មែរហែកហួរគ្នា កាលណាមានរឿងអី អ្នកជិតខាងយើងខ្លះដៀលគ្នា​ថា «រញីរញ៉ៃដូចខ្មែរ» ខ្លះដៀលកូនចៅមិនស្តាប់ដំបូន្មានថា​ «អ្ហែងជាតិក្រោយអោយកើតជាខ្មែរទៅ !» ។ អ្នកកើតក្រោយ ៩០ មិនស្គាល់ភាពអាម៉ាស ពេលដែលទៅក្រៅប្រទេសយើងនិយាយថាយើងមកពីខ្មែរ គេមើលយើងដូចយើងមកពីភពផ្សេង មិនស្គាល់ភាពឈឺចាប់ខំធ្វើការដើម្បីជាតិរស់គេមើលយើងដូចខ្ញុំបរទេស រហូតស្ទើរតែមិនចង់ប្រាប់គេថា យើងជាខ្មែរ​។ សំដីប្អូនម្នាក់ដែលនិយាយខាងលើនេះ បានបង្ហាញថា យុវជនខ្មែរចេះមានមោទនភាពថាខ្លួនជាខ្មែរហើយ ថ្វីបើយើងនៅតែមានមនុស្សតិចតួចលើកបរទេសដាក់លើក្បាលក៏ដោយ ។

អត្ថបទដែលជាប់ទាក់ទង