សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់
នាវេលាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយដង្វាយជាសៀវភៅឯកសារស្តីអំពីវប្បធម៌ នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំង។