ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ទោ មិន សុផេត និងអធិការខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវាង បាននាំយកថវិកា សម្ភារៈជាច្រេីនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជួយសម្រាលការលំបាកអ្នកជម្ងឺទឹកនោមផ្អែម
ភ្នំពេញ៖ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ទោ មិន សុផេត និងអធិការខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវាង បាននាំយកថវិកាចំនួន១លានរៀលនិង សម្ភារ:ជាច្រេីនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជួយសម្រាលការលំបាកអ្នកជម្ងឺទឹកនោមផ្អែម ជូនលោកស្រី នួន សុភាព ដែលរស់នៅភូមិចំរេីនផល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កន្លងទៅស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ទោ មិន សុផេត និងអធិការខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវាង ព្រមទាំងក្រុមការងារចុះជួយខណ្ឌបឹងទំពុន១ បានជួយឧបត្ថម្ភថវិកា៤០ម៉ឺន និងសម្ភារ:ជាច្រេីន ដល់ស្រ្តីដែលគ្មានទីពឹង និងធ្លាក់ខ្លួនឈឺដោយសារទឹកនោមផ្អែម។